2. ប្រវត្តិComputer
និងគ្រឿងជំនួយគិតលេខជាលក្ខណៈគ្រឿងយន្តត្រូវបានបង្កើតឡើងនៅសតវត្សទី១៧។ ជាលើកទីមួយហើយដែលគេបានកត់ត្រាការប្រើប្រាស់ពាក្យ "computer រឺ គណនាករ" មានចាប់ពីសតវត្សទី១៧មកម៉្លេះ ដែលដាក់ឱ្យប្រើសម្រាប់សំដៅលើអ្នកធ្វើការគណនា ជារឿយៗសំដៅលើការងារ។ គ្រឿងគណនូបករណ៍លើកដំបូងត្រូវបានច្នៃប្រឌិតឡើងនៅសតវត្សទី១៩ ហើយមិនតែប៉ុណ្ណោះទេវាក៏បានលេចឡើងនូវរូបរាងសណ្ឋានបែបទំនើបរបស់ខ្លួន
ក្នុងទសវត្សឆ្នាំ១៩៤០មកម៉្លេះ។ បើយោងតាមពាក្យអង់គ្លេស computer រឺ កុំព្យូទ័រ វាមានន័យថា គណនាករ អត្ថន័យទីមួយប្រើនៅសតវត្សទី១៧ គឺអ្នកដែលធ្វើការគណនា ចំណែកអត្ថន័យទីពីរវាមានន័យថា ឧបករណ៍គណនា ដែលត្រូវនឹងពាក្យខ្មែរបង្កើតថ្មីថា គណនូបករណ៍។
0 comments :
Post a Comment